ការប្រៀបធ្រៀបកាមេរ៉ា៖ HTC One vs Nokia Lumia 920 vs Apple iPhone 5 vs Samsung Galaxy S III vs Sony Xperia Z vs Google Nexus 4

ពេលយប់ (Night)៖

- សម្រាប់រូបភាពពេលយប់ HTC One​ធ្វើបានល្អ ប៉ុន្តែពត៍មានមិនល្អនោះ គឺ Resolution វាខ្សោយ ដោយមានតែ 4 Megapixel ។ រូបភាពដែលបញ្ចាំងដោយពន្លឺមានភាពពិតប្រាកដ តែពណ៍មានភាពលំអៀងទៅរកពណ៍លឿងខ្លាំងជាងគេទៀតហើយ ។

- នៅពេលយប់ រូបភាព នៅក្នុង Lumia 920 ខុសគ្នាឆ្ងាយពីអ្វីដែលអ្នកបានឃើញអំឡុងពេលថ្ងៃ ។ ពណ៍មើលទៅមានតិច ហើយនឹងមិនសូវម៉ត់ ។ ចំណុចរំខាន វាចាប់យកល្បឿន Shutter  ខ្សោយខ្លាំង ដែលធ្វើឲរូបភាពជាច្រើន ងងឹត ។

- IPhone 5 ធ្វើបានល្អនៅពេលយប់ ដោយពណ៍មើលទៅពិតប្រាកដស្និតស្នាល ជាមួយសម្បុរកក់ក្ដៅបានល្អ ។ IPhone 5 មានគុណសម្បត្តិសំងាត់មួយ ដែលគាំទ្រដដោយ ISO គុណភាពខ្ពស់ 3200 នៅពេលដែលទូរសព្ទដទៃ 1600 ។ APPLE មិនភ័យខ្លាចនឹងប្រវាទេ ហើយសំលេងគាំទ្រពិតជាខ្ពស់ នៅការផ្លាស់ប្ដូរ អ្នកភាគច្រើនតែងតែទទួលបាមរូបភាពមួយ នៅពេលយប់ ដែលអ្នកអាចមើលឃើញអ្វីមួយយ៉ាងពិត ដែលទូរសព្ទដទៃគ្រាន់តែថតបាន តែពណ៍ខ្មៅប៉ុណ្ណោះ ។

- Galaxy S III ធ្វើមិនបានល្អនៅក្នុងពន្លឺខ្សោយទេ​ រូបភាពវាបានបញ្ចេញពន្លឺយូរពេកទៅចំណុចដែល សូម្បីតែកន្លែងងងឹត ក៏មើលទៅធុញដែរ ។ នេះជា លទ្ធផលនៅរូបភាពដែលរំខាន់ វាមានកង្វះខាត ។
- Xperia Z ថតបានល្អស្អាត វាគ្រាន់តែស្ទើរពន្លឺភ្លើងបន្តិចនៅកន្លែងងងឹត ប៉ុន្តែពណ៍វាមានភាពកក់ក្ដៅនៅផ្នែកមួយនៃរូបភាពនេះ ។

- Nexus 4 បានធ្វើល្អ ជាមួយកំរិតមធ្យម ។

រៀបរៀង៖
  • Apple iPhone 5
  • HTC One, Sony Xperia Z
  • Lumia 920, Nexus 4
  • Samsung Galaxy S III
សូមពិនិត្យ៖

100 % Crops


តើអ្នកគិតថាមួយណាល្អសម្រាប់អ្នក ?
ប្រភព៖ PhoneArena

0 comments:

Post a Comment