Monday, January 07, 2013

​ស្មា​ត​ហ្វូ​ន​និង​ទំនោរ​ដែល​គួរ​តាមដាន​ក្នុង​ឆ្នាំ​២០១៣​នេះ​

បើ​យើង​ក្រឡេក​ក្រោយ​ទៅ​មើល​កាលពី​មុននេះ iPhone 5 របស់ Apple ព្រមទាំង​គូប្រជែង​ដូចជា Samsung,Google,Nokia និង​ក្រុមហ៊ុនទូរស័ព្ទ​ជាច្រើន​ទៀត​សុទ្ធតែ​បាន​បញ្ជូន​ស្មា​ត​ហ្វូ​ន​ចេញមក​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វាហាប់​បំផុត​ក្នុង​ឆ្នាំ​..............//20២០១២។
ទូរស័ព្ទ​ជាច្រើន​ស៊េរី​ត្រូវបាន​បញ្ជូន​ទៅកាន់​ទីផ្សា​រ​ដែល​បំពាក់​ទៅដោយ​បច្ចេកវិទ្យា​ទាន់សម័យ​និង​គ្រប់គ្រាន់​ក្នុង​ការដណ្តើម​ការគាំទ្រ​ពី​អ្នកប្រើប្រាស់​ដូចៗ​គ្នា​បាន​។​ក្នុង​ឆ្នាំកន្លងមក​មាន​ទំនោរ​ថា ន​វា​នុ​វត្ត​លើ​ទូរស័ព្ទដៃ​ចាប់ផ្តើម​ផ្តល់​សញ្ញា​ធ្លាក់ចុះ ទោះយ៉ាងណា​ក៏ដោយ​ក្នុង​ឆ្នាំ​២០១៣​នេះ យើង​នឹង​បានឃើញ​ការរីកចម្រើន​របស់​ប​ច្ចេក​វិទ្យា​លើ​ទូរស័ព្ទដៃ​ជា​បន្តទៀត ហើយ​តើ​វា​មាន​អ្វី​ថ្មីៗ​ខ្លះ​? Even Bigger Screens – ស្មា​ត​ហ្វូ​ន​អេក្រង់​ធំ​
        កាលពី​ឆ្នាំ 2011 ការបង្ហាញ​មុខ​របស់ Samsung Galaxy Note បានបង្ហាញ​យ៉ាងច្បាស់​ពី​ទំនោរ​របស់​ស្មា​ត​ហ្វូ​ន​អេក្រង់​ធំ​ខ្លះៗ ហើយ​ហាក់ដូចជា​បាន​អូសទាញ​ស្មា​ត​ហ្វូ​ន​ដទៃទៀត​ឲ្យ​ចាប់ផ្តើម​ងាក​មក​ប្រើ​អេក្រង់​ធំ​ឡើង​ដែរ​។​ស្មា​ត​ហ្វូ​ន​អេក្រង់​ធំ​ជួនកាល​ត្រូវគេ​មើលឃើញថា ជា Tablet តូច​និង​ហើយ​ហៅ​ឧបករណ៍​ប្រភេទ​នេះ​ថា ‘Phablet’​វិញ​ក៏មាន​។​ ទិសដៅ​ស្មា​ត​ហ្វូ​ន​អេក្រង់​ធំ​ចាប់ផ្តើម​ចេញមុខ​កាន់តែ​ច្បាស់​ឡើងៗ​ឧទាហរណ៍​ដូចជា LG ដែល​បានចេញ Optimus Vu ចូល​ទីផ្សារ​ជាមួយនឹង​អេក្រង់​ទំហំ​៥ អ៊ិ​ង ក្នុង​ឆ្នាំ​២០១២ Samsung ក៏បាន​បញ្ជូន Galaxy Note II ចូល​ទីផ្សារ ជាមួយនឹង​ទំហំ​ដល់ ៥.៥ អ៊ិ​ង ហើយ​មាន​ទំនោរ​ថា ក្នុង​ឆ្នាំ​២០១៣​នេះ Samsung និង​បញ្ជូន Galaxy Note III​ចូល​ទីផ្សារ​ដោយ​អេក្រង់​ទំហំ​៦.៣ ផងដែរ​។​
       ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​ធំ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មួយចំនួន​លើកឡើងថា​វា​ទើស​ទែង​ក្នុងពេល​ដាក់​តាម​ខ្លួន ហើយ​អ្នកខ្លះ​និយាយថា​វា​មិនអាច​ប្រើការ​ដោយ​ដៃ​តែ​ម្ខាង​បានទេ ឯ​អ្នកខ្លះ​ថា​ជួនកាល​មាន​អារម្មណ៍​ខ្មាសអៀន​ពេល​លើក​ទូរស័ព្ទ​អេក្រង់​ធំ​នេះ​ស្តាប់ ប៉ុន្តែ​អ្នកវិភាគ​ខ្លះ​និយាយថា​ទីផ្សារ​ទូរស័ព្ទ​នេះ​នឹងមាន​ការប្រកួតប្រជែង​កាន់តែខ្លាំង​ក្នុងឆ្នាំនេះ​ដោយសារ​ក្រុម​អ្នក​ផលិត​ព្យាយាម​កាត់បន្ថយ​ខ្នាត​ទូរស័ព្ទ​ឲ្យ​កាន់តែ​តូច​បំផុត​ហើយ​ធ្វើ​ឲ្យ​អេក្រង់​សល់​គែម​តិច​បំផុត​ដើម្បី​ឲ្យ​ងាយ​ក្នុង​ការដាក់​តាម​ខ្លួន​ហើយ​រំពឹងថា​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​កម្រិត​៥ អ៊ិ​ង​ក្លាយ​ជាទី​ពេញនិយម​ក្នុងឆ្នាំនេះ​។​ Flexible Screens – អេក្រង់​ដែល​អាច​កាច់​ពត់​បាន​
        អេក្រង់​ដែល​កាន់តែ​ធំ​តែ​ម្យ៉ាង​អាច​មិនទាន់​គ្រប់គ្រាន់​ទេ​ទាំង LG និង Samsung មាន​ផែនការ​បញ្ជូន​ស្មា​ត​ហ្វូ​ន​ដែល​អមដោយ​អេក្រង់​អាច​ពត់​បត់បែន​ឲ្យ​កោង​បាន​ហើយ​វា​អាចជួយ​ស្រាយ​បញ្ហា​ដែល​មិន​ងាយស្រួល​បាន​យ៉ាង​ប្រសើរ​ដែល​នេះ​ក៏​ជាការ​ក្រាល​ព្រំ​ទៅកាន់​ការ​រចនា​ម៉ូដ​ស្មា​ត​ហ្វូ​ន​ដែលមាន​រូបរាង​ទាន់សម័យ​មួយកម្រិត​ទៀត​ដែរ​។​
4G – ការតភ្ជាប់​បណ្តាញ​ក្នុង​ល្បឿន​លឿន​
       បដិសេធ​មិនបាន​ទេ​ថា​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​រមែង​ត្រូវ​ការលេង​អ៊ិនធើរណេត​និង​បណ្តាញ​ល្បឿន​លឿន​ហើយ​មាន​ស្ថិរភាព​។​ជាងនេះទៀត មាន​ប្រទេស​មួយចំនួន​ចាប់ផ្តើម​ប្រើ 4G LTE​ខ្លះ​ហើយ ក្នុងខណៈដែល​ប្រទេស​ខ្លះ​មាន​ត្រឹម 3G 2100 MHz​។​ទោះជា​យ៉ាងនា​គេ​រំពឹងថា​ក្នុង​ឆ្នាំ​២០១៣​នេះ​ស្ទើរ​គ្រប់​ទីកន្លែង​នឹងមាន​ប្រើ​បណ្តាញ 4G ជាមិនខាន​។​
Waterproofing – មាន​សមត្ថភាព​ការពារ​ជម្រាប​ទឹក​
       សារធាតុ​ម៉ូលេគុល​ខ្នាតតូច​បំផុត​ដែល​ឈ្មោះថា Liquipel​ត្រូវគេ​យកទៅ​ប្រើ​លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្លះ វា​ជា​សារធាតុ​ស្រោប​ស្តើងៗ​ដែល​មើលមិនឃើញ បើ​ប្រៀបធៀប​ជាមួយ​សរសៃសក់​សារធាតុ​នេះ​ស្តើង​ជាង​ដល់​ទៅ​១០០០ ដង ។​គេ​គ្រាន់តែ​ស្រោប​សារធាតុ​នេះ​ទៅ ស្មា​ត​ហ្វូ​ន​គឺអាច​ការពារ​មិន​ឲ្យ​ជ្រាប​ទឹកបាន​ជុំវិញ​តួ​ទូរស័ព្ទ ហើយ​ពេល​ទូរស័ព្ទ​ជ្រុះ​ចូល​ទឹក​គឺ​មិនមាន​បញ្ហា​អ្វី​ទេ​៕

0 comments:

Post a Comment