Wednesday, January 16, 2013

ការផ្គត់ផ្គង់ Nexus 4 គ្មានបញ្ហានោះទេ


ក្រុមហ៊ុន Google បានសហការជាមួយនឹងក្រុមហ៊ុន LG បានបង្កើតស្មាតហ្វូន Nexus 4 កាលពីឆ្នាំ ២០១២ ដែលក្រោយពីដាក់លក់ភ្លាម តម្រូវការទីផ្សារនៃ ស្មាតហ្វូនមួយនេះបានកើនឡើងខ្ពស់ ដែលរហូតលក់អស់ពីស្ដុក ក្រោយមក LG ក៏ផ្គត់ផ្គង់បន្តទៀត ក៏លក់ពីស្ដុកម្ដងទៀត។

Lynx បង្ហាញខ្លួន​នៅលើ​ទីផ្សា

 បច្ចុប្បន្ននេះ​ការប្រែប្រួល​នៃ​បច្ចេកវិទ្យា​កាន់តែ​មាន​ភា​ពរីក​រាលដាល​នៅ​ទូទាំង​ពិភពលោក ជាពិសេស​គឺ​នៅលើ Tablet តែងតែមាន​ក្រុមហ៊ុន​ជាច្រើន​ផលិត​យកមក​ប្រកួតប្រជែង​ជាមួយគ្នា ។

Xperia Z លេចចេញ​ជា​រូបរាង​ហើយ

 សព្វថ្ងៃ​ក្រុមហ៊ុន Sony កំពុងតែ​ស្រាវជ្រាវ​ស្វែងរក​ឧបករណ៍​ថ្មី​មក​ដាក់​បង្ហាញ​នៅលើ​ទីផ្សា​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុនផ្សេងៗទៀត ដោយឡែក​ពីថ្ងៃ​ទី ១៥ ខែ មករា ឆ្នាំ ២០១៣ កន្លងទៅនេះ Sony មាននូវ Tablet ផ្សេង​មួយទៀត ប៉ុន្តែ​សម្រាប់ Tablet  Space សម្រាប់ Device ដែល​លេចចេញ​មកនេះ​ទេ ។

PlayStation 4 អាចនឹងបង្ហាញខ្លួន នៅខែឧសភា

ប្រតិបត្តិការការងាររបស់ ក្រុមហ៊ុនSony ប្រហែលជាបង្ហាញ ឧបករណ៍ហ្គេម ទំនើបបំផុត របស់ខ្លួនPlayStation 4។ លោក Hiroshi Sakamoto អ្នកចាត់ចែងទូទៅ ជាន់ខ្ពស់ផ្នែក Home Entertainment របស់ក្រុមហ៊ុន Sony បាននិយាយ នៅក្នុងបទសម្ភាស៍ ជាមួយសារព័ត៌មាន អេស្បាញ Emol ថា ក្រុមហ៊ុនអាចនឹងប្រកាស បង្ហាញឧបករណ៍ហ្គេម ជំនាន់ថ្មីរបស់ខ្លួន នៅ ខែឧសភាឆ្នាំ ២០១៣នេះ។

Sony Xperia ZL រចនាឡើងបីពណ៍សម្រាប់ជ្រើសរើស


 នៅពេលដែល​ក្រុមហ៊ុន Sony បានប្រកាស​ផ្សព្វផ្សាយ​ពី​ទូរស័ព្ទ​ថ្មី​ម៉ូ​ដែល Xperia Z និង Xperia ZL ពួកគេ​បានបង្ហាញ​លើកឡើងថា ទូរស័ព្ទ​ម៉ូ​ដែល Sony Xperia ZL ត្រូវបាន​រចនា​ឡើង​ក្រោម​ទម្រង់​ពណ៍​បីផ្សេងៗគ្នា។

លេចចេញរូបភាពថ្មី នៃស្មាតហ្វូន BlackBerry X10


រូបភាពថ្មីនៃស្មាតហ្វូន ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ BlackBerry 10 ដំបូងបង្អស់ របស់ ក្រុមហ៊ុន Research In Motion (RIM) ជាមួយនឹងឃីប៊ត QWERTY បានលេចចេញមុនការ បង្ហាញ ខ្លួននៃស្មាតហ្វូនមួយនេះ នៅខែក្រោយទៅទៀត។