Thursday, January 10, 2013

​G-Form សាកល្បង​ស្រោម iPhone 5 ស៊េរី XTREME

 ក្រុមហ៊ុន G-Form អ្នក​ផលិត​ស្រោម​សម្រាប់​ឧបករណ៍​ស្មា​ត​ហ្វូ​ន​បាន​បង្ហើប​ប្រាប់​ពី​ភាព​ធន់​នៃ​ផលិតផល Xtreme​ដែលជា​case ជំនាន់​ចុងក្រោយ​បំផុត​សម្រាប់ iPhone 5 ដែល​អាច​ទប់ទល់​ជាមួយ​ការ​ពន្លែង​ឲ្យ​ធ្លាក់​ពី​លំហ​អាកាស​កម្ពស់ ១០០,០០០ ហ្វុ​ត​ពី​ផ្ទៃដី​។​  

វិធី​ធ្វើតេស្ត​នោះ​ខាង​ក្រុមហ៊ុន​បាន​ចង​ចុង​ម្ខាង​ជាមួយ​បាល់​ឡុង​ហើយ​បញ្ជូន iPod touch gen 5​ដែលមាន​ទំហំ​ស្មើនឹង iPhone 5 ដោយ​ដាក់​ចូលក្នុង case Xtreme​បាន​សមល្មម​។​ខណៈ​ធ្វើការ​សាកល្បង​នោះ​តួ case និង iPod touch gen 5 ត្រូវ​ប្រឈម​នឹង​ល្បឿន​ខ្ពស់បំផុត​និង​ចូល​បុក​ទង្គិច​គ្នា​។​
       លទ្ធផល​នៃ​ការសាកល្បង​បង្ហាញថា iPod touch នៅ​អាច​ប្រើ​បាន​ក្នុងស្ថានភាព​ពេញលេញ​យ៉ាង  អស្ចារ្យ ហើយ​ស្រោម Xtreme ត្រូវបាន​ផលិតឡើង​ដើម្បី​គាំទ្រ​ជាមួយ​ឧបករណ៍​ជាច្រើន​ស៊េរី ដូចជា  iPhone 5,iPhone 4,iPad,iPad mini,iPod Touch​និង Samsung Galaxy S III  ហើយ​គេ​នឹង​យកទៅ​ចូលរួម​ការតាំងពិព័រណ៍ CES 2013 ផងដែរ​  ​ស្រោប XTREME សម្រាប់​ដាក់ iPhone 5 មានតម្លៃ​ចាប់ពី $39.99 ឡើងទៅ​៕

0 comments:

Post a Comment