Tuesday, January 08, 2013

iOne សហការ​ជាមួយ និង​ភោជនីយដ្ឋាន Fish & Co រៀបចំ​ពិធី​ជួបជុំ​មិត្ត​អ្នកគាំទ្រ​ផលិតផល​របស់ខ្លួន

ថ្ងៃទី 11 ខែ មករា ឆ្នាំ ២០១៣ ខាងមុខនេះ ក្រុមហ៊ុន iOne សហការ​ជាមួយ និង ភោជនីយដ្ឋាន Fish & Co នឹង រៀបចំឡើង​ពិធី​ជួបជុំ​ដ៏​ធំ​មួយ​សម្រាប់​មិត្ត​អ្នកគាំទ្រ​ក្រុមហ៊ុន iOne ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានជ្រើសរើស​ប្រើប្រាស់​ផលិតផល Apple គ្រប់​ប្រភេទ​ដែល​នាំចូល​ដោយ​ក្រុមហ៊ុន iOne ជាមួយ​កម្មវិធី​ពិសេស​នេះ នឹង​ប្រារព្វ​ធ្វើឡើង​នៅក្នុង​ភោជនីយដ្ឋាន Fish & Co ដែលមាន​អាស័យដ្ឋាន​សិ្ថ​ត​នៅ​មាត់ទន្លេ​ជិត​ផ្សា​រាត្រី។
តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន iOne បានឱ្យដឹងថា​នេះ​គឺ​លើកទីមួយ​ហើយ​ដែល​ក្រុមហ៊ុន​រៀបចំ​នូវ​កម្មវិធី​នេះ​ឡើង​ហើយ​សម្រាប់​ការចូលរួម​នៅក្នុង​កម្មវិធី​ជួបជុំ​លើក​នេះ​គឺ
iOne Fan ទាំងអស់​គ្រាន់តែ​ជាវ​សំបុត្រ​មួយ​តម្លៃ១០ដុល្លារ តាមរយៈ​នៃ​ការ​ជាវ​នូវ​សំបុត្រ​នេះ គឺ​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​រួមមាន​ដូចជា​ការទទួល​ទាន​អាហា​ប៊ូ​ហ្វេ ព្រមទាំង​ភេសជ្ជៈ និង​មាន​អាវយឺត​ចំនួន​មួយ ហើយ​និង​ប័ណ្ណសមាជិក​ពី​ភោជនីយដ្ឋាន Fish & Co ការលេង​ហ្គេម​កម្សាន្ត​ដើម្បី​ឈ្នះ​រង្វាន់ ហើយ​មើល​ការប្រគំ​ដ​ន្ដ្រី​ដ៏​អស្ចារ្យ​ដោយ​យក iPad មក​ធ្វើ ឧបករណ៍​ដ​ន្ដ្រី​អ្វីដែល​កាន់តែ​ពិសេស នោះ​គឺមាន​ការចាប់​ឆ្នោត​ផ្សងសំណាង​សម្រាប់ iOne Fan ទាំងអស់​ទៀតផង​ដោយមាន​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់ ដែល រង្វាន់​ធំ​នោះ គឺ iPad Mini ចំនួន​មួយ​រង្វាន់។ សូមបញ្ជាក់ថា កម្មវិធី​នេះ​នឹង​ប្រារឰធ្វើឡើង​ចាប់ពី​ម៉ោង៥: ០០ ល្ងាច ដល់ ម៉ោង១០:០០យប់ នៅក្នុង​កម្មវិធី​នេះ​ក្រុមហ៊ុន នឹងមាន​រៀបចំឡើង​នូវ​កម្មវិធីពិសេសៗ ជាច្រើន ហើយ iOne Fan ដែល​ចូលរួម​ទាំងអស់ គឺ​ត្រូវតែមាន​អាយុ​ចាប់ពី 16 ឆ្នាំ​ឡើងទៅ។ ក្រុមហ៊ុន iOne បាន​បន្ថែម​ឱ្យដឹងទៀតថា សម្រាប់​សំបុត្រ​នេះ iOne Fan ទាំងអស់់ អា​ចរក​ជាវ​បាន​នៅ​គ្រប់​សាខា​របស់​ក្រុមហ៊ុន iOne ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ភោជនីយដ្ឋាន Fish & Co ហើយ​គោលបំណង​សំខាន់រ​ដែល​ក្រុមហ៊ុន iOne រៀបចំ​នូវ​កម្មវិធី​នេះ​គឺ​ដើម្បី​ជាការ​លើក​ទឹក​ចិ​ត្ដ​ទៅដល់​មិ​ត្ដ​អ្នកគាំទ្រ​ក្រុមហ៊ុន iOne (iOne Fan) ទាំងអស់​ក៏ដូចជា​ចង់ឱ្យ​ពួកគាត់​ទាំងអស់ បាន​ជួបជុំគ្នា​ផ្ទាល់​ដើម្បី​ពិភាក្សាគ្នា​និង ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក និង​បង្កើន​នូវ​ការ​ទំនាក់​ទំ​នង់​ឱ្យ​កានតែ​ភាព​ជិតស្និត​ច្រើន​ថែមទៀត​រវាង​ក្រុមហ៊ុន iOne ជាមួយនិង​Fan ។ ម្យ៉ាងទៀត​គឺ​ចង់បង្ហាញ​ឱ្យ​អតិថិជន​ទាំងអស់​បាន​ជ្រាបថា​ក្រុមហ៊ុន iOne មិន​ត្រឹមតែ​នាំមក​នូវ​ផលិតផលថ្មីៗ និង​មាន​ការធានា​ត្រឹមត្រូវ​ជូន​អ្នកប្រើប្រាស់​នោះទេ​គឺ​ថែមទាំង​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ​អតិថិជន​ទៀតផង​ជាក់ស្ដែង​ដូចជា​ការរៀបចំ​ឱ្យមាន​ការជួប​ជុំគ្នា​នេះ​ជាដើម។ បច្ចុប្បន្ននេះ​ក្រុមហ៊ុន iOne មាន​សាខា​ចំនួន​ប្រាំពីរ​ដែល​សាខា​ទី​មួ​យ iOneCanadia មាន​អាស័យដ្ឋាន​ស្ថិតនៅ​ជាន់ ផ្ទាល់​ដី​អគារ​ពាណិជ្ជកម្ម​កាណាឌីយ៉ា​មហាវិថី​ព្រះមុនីវង្ស​កែង​ផ្លូវ​ក្រមួនសរ​ទូរស័ព្ទ​លេខ ០២៣៩៩ ៨៨ ៨៩,សាខា​ទី​ពី iOne Sovanna មាន​ទីតាំង​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប​សុ​វណ្ណា លេខ​ទូរស័ព្ទ ០២៣ ៩៩ ៣១ ៨១,សាខា​ទី​បី iOneRatana មាន​ទីតាំង​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប​រតនា តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រូ​ស្ស៊ី លេខ​ទូរស័ព្ទ០២៣ ៨៨ ៣១ ០១សាខា​ទី​បួន iOne Monivong មាន​អាស័យដ្ឋាន​ស្ថិតនៅ​អគារ​លេខ ៤៦៣ មហាវិថី​មុនី​វង្ស ខាងត្បូង អតីត​ក្រសួងទេសចរណ៍ ទូរស័ព្ទ​លេខ ០២៣ ២២២ ២៤០, សាខា​ទី​ប្រាំ iOne Service Center មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ ៣៩៤-៣៩៦ ទូរស័ព្ទ លេខ ០២៣ ៩៩ ៧៥ ៧៥,សាខា​ទី​ប្រាំមួយ iOnePreah Sihanouk មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ១៥៨ (Lucky Burger) ជាន់​ទី​ពីរ​តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ ទូរស័ព្ទ​លេខ ០២៣ ៩៩ ៣១ ៦៣ និង​សាខា​ទី​ប្រាំពី iOne Reap មាន​អាស័យដ្ឋាន​ស្ថិតនៅ​អគារ​លេខ AII 1776 ផ្លូវ​ស៊ីវ​ត្ថា​មណ្ឌល២ សង្កាត់​សា្វ​យ​ដង្គុំ​ខេត្ដ​សៀមរាប​ទូរស័ព្ទ​លេខ ០២៣ ៧៦ ១០១៩ ៕

0 comments:

Post a Comment