Friday, January 11, 2013

smartphone ស៊េរី​ថ្មី​ជា​ខ្សែ​ស្រលាយ​នឹង​ត្រកូល Galaxy S II គឺ Galaxy S II Plus មាន​រូបរាង​ដូច​គ្នា។

 smartphone ស៊េរី​ថ្មី​ជា​ខ្សែ​ស្រលាយ​នឹង​ត្រកូល Galaxy S II គឺ Galaxy S II Plus មាន​រូបរាង​ដូច​គ្នា។

Nokia ចេញ​របាយការណ៍​​លក់-ចំណេញ​​ Q4 2012


ថ្មីៗ​នេះ Nokia បាន​ចេញ​របាយការណ៍​ដំបូង​ស្ដី​ពី​តួលេខ​លក់​ទូរស័ព្ទ​ដៃ (phone) របស់​ខ្លួន​ប្រចាំ​ត្រីមាស​ទី៤ ឆ្នាំ២០១២​កន្លង​ទៅ​នេះ​រួម​ជា​មួយ​ប្រាក់​ចំណេញ​ទៅ​តាម​ប្រភព​ផ្សេងៗ​គ្នា​ ថា​​ទូរស័ព្ទ​ដៃ​លក់​បាន​សរុប ៧៩,៦លាន​គ្រឿង និង​ចំណូល​សរុប​បាន ៥,២ពាន់លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​គេហទំព័រ gsmarena កាល​ពី​ម្សិលមិញ។


Samsung ផលិត​កញ្ចក់​កោង​​​​បាន​សម្រេច​ ​បញ្ចេញ​នៅ CES (វីដេអូ)


ក្នុង​ព្រឹត្តិការណ៍ CES 2013 ឆ្នាំ​នេះ បាន​បង្ហាញ​បច្ចេកវិទ្យា​ទំនើប​អស្ចារ្យ​នៅ​លើ​កញ្ចក់​ដែល​អាច​បត់បែន​បាន​មាន​ឈ្មោះ​ថា “Youm” ជា​ជំហាន​ដំបូង​ដូច​ការ​រំពឹង​ទុក​មែន។


Tablet ថ្មី​Asus អាច​ប្រើ​OS ពីរ​រួម​គ្នា​

ថ្មី​ប្លែក​ទៀត​ហើយ​នៅ​ពិព័រណ៍​ពាណិជ្ជកម្ម CES សប្ដាហ៍​នេះ Asusបាន​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ជា​ច្រើន​ភ្ញាក់​ផ្អើល​ជា​មួយ​នឹង Tabletថាច់​ហ្រ្គ៊ីន Transformer AiOចម្លែក​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ដំណើរ​ការ​ពីរ​រួម​គ្នា​ពោល​គឺ Windows 8 ផង​និង   Android  4.1 ផង។


Thursday, January 10, 2013

Apple ចង់ប្រើ IGZO Display សម្រាប់ Device របស់ខ្លួននៅពេលអនាគត






 សព្វថ្ងៃនេះ ក្រុមហ៊ុន Sharp កំពុងតែ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី​មួយ​នៃ​កញ្ចក់​អេក្រង់​ប្រភេទ IGZO Display សម្រាប់​ទូរស័ព្ទ Sharp Smartphone មាន​លក់​នៅក្នុង​ប្រទេស​ជប៉ុន។

​G-Form សាកល្បង​ស្រោម iPhone 5 ស៊េរី XTREME

 ក្រុមហ៊ុន G-Form អ្នក​ផលិត​ស្រោម​សម្រាប់​ឧបករណ៍​ស្មា​ត​ហ្វូ​ន​បាន​បង្ហើប​ប្រាប់​ពី​ភាព​ធន់​នៃ​ផលិតផល Xtreme​ដែលជា​case ជំនាន់​ចុងក្រោយ​បំផុត​សម្រាប់ iPhone 5 ដែល​អាច​ទប់ទល់​ជាមួយ​ការ​ពន្លែង​ឲ្យ​ធ្លាក់​ពី​លំហ​អាកាស​កម្ពស់ ១០០,០០០ ហ្វុ​ត​ពី​ផ្ទៃដី​។​  

Polaroid បង្ហាញ PTAB750 ជា​Tablet Android សម្រាប់​កុមារ​

Polaroid ឈ្មោះ​នេះ​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​សម្រាប់​អ្នក​ស្រឡាញ់​ចូលចិត្ត​កាមេរ៉ា​ថតរូប​ប្រភេទ​ដាក់​ហ្វីល ។​ចុងក្រោយ​ក្រុមហ៊ុន​បានបង្ហាញ​ពី​រូបរាង Tablet Android សម្រាប់​ក្មេង​ដែលមាន​អេក្រង់​ទំហំ​៧ អ៊ិ​ង ក្នុង​ផ្ទៃ​ពណ៌​ស​ជាមួយ​គែម​ពណ៌​ផ្ទៃមេឃ ហើយ​ធន់​ចំពោះ​ការប៉ះទង្គិចហើយ​វា​ងាយស្រួល​ដល់​ការប្រើប្រាស់​របស់​ក្មេង​តូចៗ​បំផុត​។ 

ការថត​សំឡេង​យ៉ាង​អស្ចារ្យ​ (IPhone CD ).

 ​អ្នកប្រើប្រាស់ iPhone តែងតែ​ជួប​បញ្ហា​សំឡេង​ក្នុង​ទូរស័ព្ទ​ដែល​ជួនកាល​អាច​ស្តាប់ឮ​ល្អ​ដូច​ធម្មជាតិ ពេលខ្លះ​រអាក់រអួល​ពិបាក​ស្តាប់ ទោះយ៉ាងណា ក្រុមហ៊ុន Blue ថ្ងៃនេះ​បានចេញ​ណែនាំ​ឧបករណ៍​សំឡេង​ឈ្មោះ MikeyDigital ដែល​អាច​សម្រួល​បញ្ហា​ទាំង​នោះបាន​យ៉ាង​ល្អ​។​លោកអ្នក​គ្រាន់តែ​ដោយ​ភ្ជាប់​ខ្សែ​ទិន្នន័យ​ទៅក្នុង iPhone ហើយ​វា​នឹង​អាច​ស្រាយ​បញ្ហា​គុណភាព​នៃ​សំឡេង​ស៊ី​ឌី​ដែលមាន​កម្រិត​ឮ​ច្បាស់​ដល់ 44.1kHz/16-bit​ហើយ​អាច​ថត​វា​ទុក​ក្នុង​ទម្រង់​ជា File ដូចជា WAV,AIFF ឬ​ជា CoreAudioFormat(CAF)​និង​ទម្រង់​ដទៃទៀត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

Nano-Coating នឹងត្រូវ​ប្រើ​ជាមួយ iPhone 5?

 ​កាលពី​អំឡុងពេល​២​ឆ្នាំមុន​បណ្តា​ផលិតករ​អន្តរជាតិ​ធ្លាប់បាន​ណែនាំ​ពី​ទូរស័ព្ទ​៣ ប្រភេទ​ដែល​អាច​ការពារ​ជម្រាប​ទឹកបាន ហើយ​ថ្ងៃនេះ​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​ជាងគេ​គឺ iPhone 5​ជាមួយនឹង​បច្ចេកវិទ្យា​ទប់​ការ​ជ្រាប​ទឹក​ប្រភេទ IPX7 ក៏បាន​បង្ហាញ​រូបរាង​ឡើង​ដែរ​។​ទោះជា​យ៉ាងណា​ក្រុមហ៊ុន Appleមិនទាន់​បង្ហើប​ថា​វា​ជា​ស៊េរី​ពិសេស​របស់ខ្លួន​នៅឡើយ​ទេ​។​ស៊េរី​ថ្មី​នោះ​គឺ Liquipel 2.0 nano-coating​ដែល​ប្រៀបបាន​នឹង​អាវ​ភ្លៀង​ការពារ​ទឹក​អីចឹង​ដែរ​។​


Wednesday, January 09, 2013

ZTE Grand S ចេញ​បំបាត់​ចម្ងល់​នៅ CES

ថ្ងៃ​នេះ ZTE បាន​បង្ហាញ Phablet រាង​ស្ដើង​បំផុត​របស់​ខ្លួន​ម៉ាក Grand S  ក្នុង​ពិព័រណ៌​ផលិតផល​បច្ចេកវិទ្យា​អន្តរជាតិ​ CES នៅ​ទីក្រុង La Vegas សហរដ្ឋ​​អាមេរិក​ ក្រោយ​ពី​បាន​លេច​ឮ​ព័ត៌មាន​ជុំវិញ smartphone មួយ​នេះ​នៅ​​លើ​គេហទំព័រ​អន្តរជាតិ​មួយ​ចំនួន​កន្លង​មក។

Tuesday, January 08, 2013

iOne សហការ​ជាមួយ និង​ភោជនីយដ្ឋាន Fish & Co រៀបចំ​ពិធី​ជួបជុំ​មិត្ត​អ្នកគាំទ្រ​ផលិតផល​របស់ខ្លួន

ថ្ងៃទី 11 ខែ មករា ឆ្នាំ ២០១៣ ខាងមុខនេះ ក្រុមហ៊ុន iOne សហការ​ជាមួយ និង ភោជនីយដ្ឋាន Fish & Co នឹង រៀបចំឡើង​ពិធី​ជួបជុំ​ដ៏​ធំ​មួយ​សម្រាប់​មិត្ត​អ្នកគាំទ្រ​ក្រុមហ៊ុន iOne ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានជ្រើសរើស​ប្រើប្រាស់​ផលិតផល Apple គ្រប់​ប្រភេទ​ដែល​នាំចូល​ដោយ​ក្រុមហ៊ុន iOne ជាមួយ​កម្មវិធី​ពិសេស​នេះ នឹង​ប្រារព្វ​ធ្វើឡើង​នៅក្នុង​ភោជនីយដ្ឋាន Fish & Co ដែលមាន​អាស័យដ្ឋាន​សិ្ថ​ត​នៅ​មាត់ទន្លេ​ជិត​ផ្សា​រាត្រី។
តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន iOne បានឱ្យដឹងថា​នេះ​គឺ​លើកទីមួយ​ហើយ​ដែល​ក្រុមហ៊ុន​រៀបចំ​នូវ​កម្មវិធី​នេះ​ឡើង​ហើយ​សម្រាប់​ការចូលរួម​នៅក្នុង​កម្មវិធី​ជួបជុំ​លើក​នេះ​គឺ

iMacs ទំហំ ២៧ អ៉ីញ ប្រហែលមិនអាច ចេញលក់រហូតដល់ ខែកុម្ភៈឯណោះ

យើងទើបតែទទួលបាន ព័ត៌មានមួយថ្មីៗនេះថា ក្រុមហ៊ុន Apple បានជួបបញ្ហាផ្នែកផលិត កុំព្យូទ័រម៉ាក iMacs ទំហំ២៧អ៉ីញ ថ្មី មិនគ្រប់គ្រាន់តាមតម្រូវការ ហើយឥឡូវនេះ វាហាក់បីដូចជា កាលបរិច្ឆេទចេញលក់សម្រាប់ កុំព្យូទ័រលើតុស្តើងបំផុតនេះ បានត្រូវផ្អាក រហូតដល់ខែកុម្ភៈខាងមុខ ឯណោះ។

Nokia អាចនឹងបង្កើត ស្មាតហ្វូន ដោយប្រើប្រាស់ Android

ឆ្លើយតបទៅនឹង ពាក្យចចាមអារ៉ាម ដែលតែងតែលើកឡើងថា ក្រុមហ៊ុនទូរស័ព្ទដៃ ហ្វាំងឡង់ Nokia កំពុងតែគ្រោងបង្កើត ស្មាតហ្វូនប្រើប្រាស់ ប្រព័ន្ធដំណើរការ Android របស់ Google លោក Stephen Elop នាយកប្រតិបត្តិក្រុមហ៊ុន Nokia បានឆ្លើយបំភ្លឺអំពើរឿងនេះ។

Monday, January 07, 2013

​ស្មា​ត​ហ្វូ​ន​និង​ទំនោរ​ដែល​គួរ​តាមដាន​ក្នុង​ឆ្នាំ​២០១៣​នេះ​

បើ​យើង​ក្រឡេក​ក្រោយ​ទៅ​មើល​កាលពី​មុននេះ iPhone 5 របស់ Apple ព្រមទាំង​គូប្រជែង​ដូចជា Samsung,Google,Nokia និង​ក្រុមហ៊ុនទូរស័ព្ទ​ជាច្រើន​ទៀត​សុទ្ធតែ​បាន​បញ្ជូន​ស្មា​ត​ហ្វូ​ន​ចេញមក​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វាហាប់​បំផុត​ក្នុង​ឆ្នាំ​..............//20២០១២។

តើ Apple ឆ្នាំនេះ​ទទួលបាន​ប្រាក់ចំណេញ​ប៉ុន្មាន​ ?



ក្រុមហ៊ុន Apple បាន​ហក់​ឡើងវិញ​បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​បុគ្គលិក​ជាន់ខ្ពស់ ហើយ​អ្វីៗ​ជាច្រើន​ត្រូវបាន​អូសបន្លាយ​ពេលវេលា រួមទាំង​គម្រោង​សំខាន់​មួយចំនួន​ផងដែរ​។​ចំពោះ​ប្រាក់ចំណូល​នៅ​ត្រីមាស​ទី ៤ ពី​ការលក់ iPad បាន​កើនឡើង​ហួស​ពី​ការរំពឹងទុកហើយ​មើលទៅ​ឆ្នាំនេះ​ប្រាក់ចំណូល​Apple ហាក់ដូច​មាន​កំណើន​តិចតួច​ប៉ុណ្ណោះ​។